គិតត្រឹមសប្តាហ៍ទី ១៨ ក្នុងលីគកំពូលកម្ពុជា CPL ខ្សែប្រយុទ្ធ Peprah Kwame របស់ក្លិបព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរនៅកំពូលតារាងក្នុងនាមជាកីទ្បាករដែលរកគ្រាប់បាល់ច្រើនជាងគេដដែល ពោលគឺរូបគេរកបាន ១៧ គ្រាប់ ខណៈដែលខ្សែប្រយុទ្ធ Minagawa Yusuke របស់ក្លិបណាហ្គាវើលដ៍ ឈរនៅលេខ ២ រកបាន ១២ គ្រាប់ និងលេខ ៣ និង ៤ Park Jung-bin របស់ក្លិបវិសាខា និង Moses Dyer របស់ក្លិបភ្នំពេញក្រោន រកបាន ៩ គ្រាប់ដូចគ្នា៕

