អាជ្ញាធរមីនបានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ស្ថាបនិកអង្គការស្មារតីនៃអ្នកកីទ្បា(SOS)ប្រចាំកម្ពុជា ទ្បាវ អ៊ីរ៉ាក់ កូទ្បំប៊ី និងអ៊ុយក្រែនចុះសិក្សាស្វែងយល់ពីផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៦ លោក ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក Scotty Lee ស្ថាបនិក អង្គការស្មារតីនៃអ្នកកីឡា (SOS) ប្រចាំប្រទេសកម្ពុជា ឡាវ អ៊ីរ៉ាក់ កូឡុំប៊ី និងអ៊ុយក្រែន ចុះសិក្សាស្វែងយល់ពីផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃ នៅខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Scotty Lee បានចុះសិក្សាស្វែងយល់នៅជំរុំជនភៀសសឹក និងចុះពិនិត្យផលប៉ះពាល់នៅតាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។ លោកបានសំម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ជាពិសេសក្មេងៗត្រូវបានរត់ចោលសាលាមកសិក្សានៅសាលាបណ្តោះអាសន្នក្នុងជំរុំ។ ប៉ុន្តែទោះបីយ៉ាង លោកសូមកោតសរសើរដល់អាជ្ញាធរដែនដីដែលបានរៀបចំជំរុំបានល្អ និងទទួលជនភៀសសឹកបានល្អ ធ្វើអោយពួកគាត់មានភាពកក់ក្តៅយ៉ាងខ្លាំង៕

Written by 

Related posts

Leave a Comment