ត្រាំ លុបចោលការអញ្ជើញតំណាងកាណាដា ឱ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» នៅហ្គាហ្សា

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចដកការអញ្ជើញលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា ឱ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលទើបបង្កើតថ្មីសម្រាប់តំបន់ហ្គាហ្សា។

លោក ត្រាំ បានបង្ហោះនៅ Truth Social ថា តំណាងមកពីប្រទេសកាណាដា នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពនោះទេ។

លោក Carney បាននិយាយក្នុងសប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងមិនចំណាយប្រាក់ដើម្បីចូលរួមជាមួយស្ថាប័នដែលបង្កើតដោយខ្លួនឯងរបស់លោក ត្រាំ ដើម្បីបញ្ចប់ជម្លោះសកលនោះទេ។

លោក បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងជួបប្រទះនឹង “ការបែកបាក់”។

គួរបញ្ជាក់ថា ប្រទេសមួយចំនួនធំ ត្រូវបានស្នើឱ្យចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» ក្នុងតំបន់ហ្គាហ្សា ខណៈតំណាងសំខាន់ៗ ដូចជារុស្ស៊ី នៅមិនទាន់ឆ្លើយតប៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment