កងនាវាចម្បាំងអាមេរិក កំពុងចល័តទៅអ៊ីរ៉ង់ ស្របពេលមានការព្រមានជាថ្មីម្ដងទៀតពី ត្រាំ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បាននឹងកំពុងបញ្ជូន «កងនាវាចម្បាំង» មួយក្រុមធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។

ការបញ្ជូននេះធ្វើឡើង បន្ទាប់ពីលោក បានព្រមានជាថ្មីដល់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងការសម្លាប់ក្រុមបាតុករ និងការចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ។

មន្ត្រីអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតមីស៊ីលដឹកនាំជាច្រើនគ្រឿង នឹងទៅដល់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

មន្ត្រីម្នាក់ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបន្ថែមក៏កំពុងត្រូវបានពិចារណាសម្រាប់បញ្ជូនទៅមជ្ឈិមបូព៌ាផងដែរ ដែលត្រៀមទប់ទល់ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។

ការដាក់ពង្រាយនេះពង្រីកជម្រើសដែលមានសម្រាប់លោក ត្រាំ ទាំងដើម្បីការពារកងកម្លាំងអាមេរិកឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់នៅពេលមានភាពតានតឹង និងដើម្បីចាត់វិធានការយោធាបន្ថែមណាមួយបន្ទាប់ពីការវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment