យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីទ្បា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិង វិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២៨ កក្កដា ២០២៥ ខណដែលពិធីនោះនឹងត្រូវរៀបចំធ្វើទ្បើងនៅវេលាម៉ោង ៧:០០នាទីព្រឹក នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សនិទ្ទេស A ទាំងអស់ ជ្រាបជាព័ត៌មាន តាមការគួរ៕




