ក្រុមលីគកំពូលកម្ពុជា រួមមានក្លិបបាល់ទាត់ វិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានយកឈ្នះដៃគូច្រើនគ្រាប់ដូចគ្នា ក្នុងថ្ងៃបើកឆាកវគ្គ ១៦ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី ១ ថ្នាក់ជាតិ កាលពីម្សិលមិញ។
ក្នុងនោះ វិសាខា បានយកឈ្នះលើក្រុម ភ្នំពេញហ្គាឡាក់ស៊ី យ៉ាងចាស់ដៃក្នុងលទ្ធផល ១៣-០ ចំណែក បឹងកេត យកឈ្នះ ឡាយអិនឃីង ខេត្តសៀមរាប ក្នុងលទ្ធផល ៩-០ ខណៈខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ក៏បានរកបានគ្រាប់បាល់មួយគ្រាប់ ផងដែរ ក្រោយអវវត្តមានពីទីលានជាង ១ ឆ្នាំ ដោយសាររបួសសរសៃជង្គង់ ACL។
ដោយឡែកព្រះខ័នរាជស្វាយរៀង យកឈ្នះ បាត់ដំបងយូណាយធីត ៥-២ និងចុងក្រោយក្រុម ភ្នំពេញក្រោន យកឈ្នះ ខេត្តត្បូងឃ្មុំ ៣-០៕

