មកដល់ពេលនេះពលរដ្ឋភៀសសឹកប្រមាណ៨០%បានវិលត្រទ្បប់ទៅលំនៅឋានវិញហើយ  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ  មានពលរដ្ឋភៀសសឹក២.៤៤៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន២ម៉ឺននាក់ ឬ ស្មើនឹង៨០% បានវិលត្រឡប់ទៅលំនៅឋានវិញ។

 ចំណែកពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរំមានចំនួន១២៥.០៧៣នាក់ ក្នុង នោះស្ត្រីមាន៦៥.៥៩៦នាក់ និងកុមារ៤០.៩៣៩នាក់៕

Written by 

Related posts

Leave a Comment