ត្រាំ សង្ឃឹមថាបញ្ហា Greenland មិនជាប់ពាក់ព័ន្ធជាមួយណាតូ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថាស្ថានភាពជុំវិញកោះ Greenland នឹងត្រូវបានដោះស្រាយតាមរបៀបណាមួយដែលមិនប៉ះពាល់ដល់អង្គការណាតូ។

លោក ត្រាំ បាននិយាយ នៅពេលសួរថាតើភាពចម្រូងចម្រាសជុំវិញ Greenland អាចបណ្តាលឱ្យមានការបែកបាក់ក្នុងចំណោមសម្ព័ន្ធមិត្តឬអត់ថា ខ្ញុំគិតថាយើងនឹងដោះស្រាយអ្វីមួយដែលណាតូ នឹងពេញចិត្ត។ យើងត្រូវការ Greenland សម្រាប់គោលបំណងសន្តិសុខ។ យើងត្រូវការវាសម្រាប់សន្តិសុខជាតិ និងសន្តិសុខពិភពលោក វាសំខាន់ណាស់។

លោក ត្រាំ បានបន្ថែមថា លោក នឹងពិចារណាជម្រើសផ្សេងទៀត ប្រសិនបើតុលាការកំពូលសហរដ្ឋអាមេរិកសម្រេចប្រឆាំងនឹងការដាក់ពន្ធ។

យោងតាមប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា កាលវិភាគរបស់លោក សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសរួមមានកិច្ចប្រជុំជាច្រើនដែលមានប្រធានបទអំពីហ្គ្រីនឡែននៅខាងក្រៅព្រឹត្តិការណ៍នេះ។

លោក បន្តថា ប្រជាជនហ្គ្រីនឡែន ចង់ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកបន្ទាប់ពីការសន្ទនាជាមួយលោក។

លោក បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃការចូលរួមរបស់ Greenland ជាមួយសហរដ្ឋអាមេរិក។ ក្នុងអាណត្តិដំបូងរបស់លោក បានស្នើទិញកោះនេះ ហើយនៅក្នុងខែមីនា ឆ្នាំ២០២៥។ កាលពីថ្ងៃទី១៧ ខែមករា លោក ត្រាំ បានប្រកាសនៅលើ Truth Social ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ១០ ភាគរយ លើទំនិញពីចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវេស ហ្វាំងឡង់ បារាំង និងស៊ុយអែត។ ពន្ធនេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់ភាគីទាំងអស់ឈានដល់កិច្ចព្រមព្រៀងលើការទិញយក Greenland ទាំងស្រុង និងពេញលេញរបស់ទីក្រុងវ៉ាស៊ីនតោន។ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ ហើយបន្តកើនឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី១ ខែមិថុនា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment