ត្រាំ ថាកិច្ចសន្ទនាជាមួយប្រមុខណាតូ រឿង Greenland ល្អប្រសើរ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ ស្តីពីកោះ Greenland និងបានយល់ព្រមរៀបចំកិច្ចប្រជុំជាច្រើនលើបញ្ហានេះនៅទីក្រុង Davos ប្រទេសស្វីស នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក។

លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ ស្តីពីកោះ Greenland គឺមានភាពវិជ្ជមាន។ ខ្ញុំបានយល់ព្រមឱ្យមានកិច្ចប្រជុំរបស់ភាគីផ្សេងៗនៅទីក្រុង Davos ប្រទេសស្វីស។ ដូចដែលខ្ញុំបានបង្ហាញដល់មនុស្សគ្រប់គ្នាយ៉ាងច្បាស់ថា កោះ Greenland គឺចាំបាច់សម្រាប់សន្តិសុខជាតិ និងពិភពលោក។ មិនអាចមានការវិលត្រឡប់ក្រោយបានទេ ហើយមនុស្សគ្រប់គ្នាយល់ស្របលើរឿងនេះ។

លោក បានបន្ថែមថា សហរដ្ឋអាមេរិក គឺជាប្រទេសដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ លោក បន្តថា វាក៏នឹងចាំបាច់តាមរយៈការប្រើកម្លាំងផងដែរ។

កោះ Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។ នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារកោះ Greenland បន្ថែមពីលើកាតព្វកិច្ចអង្គការណាតូ។ ក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិក បានប្តេជ្ញាការពារកោះនេះពីការឈ្លានពានដែលអាចកើតមាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment