មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានភារកិច្ចគោលនយោបាយសេដ្ឋកិច្ច និងបានថ្កោលទោសថាជាក្រុមឧទ្ទាមដែលគ្មានសមត្ថភាពធ្វើការ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) រាយការណ៍ថា ការដកតំណែងនេះ ក្នុងអំឡុងពេលលោក ទៅទស្សនាការបើកសម្ពោធអគារគ្រឿងចក្រឧស្សាហកម្មមួយ ខណៈលោក គីម បានរិះគន់មន្ត្រី ចំពោះការពន្យារពេលនៃគម្រោងនេះ។
លោក គីម បាននិយាយថា ដោយសារតែមន្ត្រីគ្មានទំនួលខុសត្រូវ ឈ្លើយ និងគ្មានសមត្ថភាព ទើបធ្វើឱ្យគម្រោងទំនើបកម្មដំណាក់កាលដំបូង Ryongsong បានជួបប្រទះការលំបាក។
លោក ក៏បានរិះគន់កម្មាភិបាលដែលធ្លាប់បោះបង់ ចុះចាញ់ ភាពមិនទទួលខុសត្រូវ និងភាពអសកម្មយូរពេក នៃគម្រោងផងដែរ។
លោក បានបណ្តេញលោកឧបនាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី Yang Sung Ho ភ្លាមៗតែម្ដង។ លោក គីម បាននិយាយថា លោក Yang មិនស័ក្តិសមនឹងទទួលបន្ទុកភារកិច្ចធំៗទេ។

មេដឹកនាំកូរ៉េខាងជើង ក៏បានប្រៀបធៀបថា និយាយឲ្យសាមញ្ញទៅ វាដូចជាការចងរទេះទៅនឹងពព ហើយថាការតែងតាំងតំណែង នៃគម្រោងនេះ គឺជាកំហុសដោយចៃដន្យ។
ទីក្រុងព្យុងយ៉ាងកំពុងត្រៀមខ្លួនសម្រាប់សមាជលើកដំបូងរបស់គណបក្សកាន់អំណាចរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំ ដោយអ្នកវិភាគរំពឹងថាវានឹងកើតឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ។
កាលពីខែមុន លោកគីមបានសន្យាថានឹងលុបបំបាត់ «អំពើអាក្រក់» និងបានស្តីបន្ទោសមន្ត្រីខ្ជិលច្រអូសនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់មន្ត្រីជាន់ខ្ពស់ទីក្រុងព្យុងយ៉ាង៕

ដោយ៖ ពេជ្រ
