សេចក្តីថ្លែងការណ៍ផ្លូវការ អំពីការប្រកួតរវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង Bangkok United FC ក្នុងពានរង្វាន់ក្លឹបកំពូលអាស៊ីអាគ្នេយ៍ ២០២៥-២០២៦

សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានសម្រេចពន្យារនិងត្រូវរៀបចំកាលវិភាគប្រកួតឡើងវិញ ដោយការប្រកួតនេះនឹងមិនត្រូវបានធ្វើឡើងតាមកាលបរិច្ឆេទដែលបានប្រកាសនិងកំណត់នោះទេ។

បច្ចុប្បន្នក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងជិតស្និទ្ធបំផុតជាមួយ AFF និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកាលវិភាគប្រកួតថ្មី ហើយក្លឹបនឹងជូនដំណឹងដល់សាធារណជន និងអ្នកគាំទ្រនៅពេលសមស្របណាមួយ៕

Written by 

Related posts

Leave a Comment