យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ៖ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំចំនួន ១៤០ ៦៩៣នាក់។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែននាក់ហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ៕




