ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាមានបំណងដណ្តើមយក Greenland បាន ចំពេលមានភាពមិនប្រាកដប្រជាក្នុងចំណោមប្រទេសនៅអឺរ៉ុប។ នេះបើយោងតាមអ្នកជំនាញចិនម្នាក់។

លោក Jin Canrong សាស្ត្រាចារ្យល្បីឈ្មោះនៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បាននិយាយថា លោក ត្រាំ ពិតជាព្យាយាមយ៉ាងម៉ឺងម៉ាត់ដើម្បីដណ្តើមយក Greenland។ ខ្ញុំជឿថាប្រសិនបើសហរដ្ឋអាមេរិកមានការតាំងចិត្ត នោះពួកគេនឹងទទួលបានជោគជ័យ។
លោក បានបន្ថែមថា គោលនយោបាយអឺរ៉ុបឥឡូវនេះ គឺមានការធ្លាក់ចុះ។ លោក បន្តថា វាមិនសមហេតុផលទេសម្រាប់ Greenland ក្នុងការពឹងផ្អែកលើជនជាតិអឺរ៉ុប។
លោក បានសង្កត់ធ្ងន់ថា លោក ត្រាំ ជឿជាក់ថាការវិលត្រឡប់ទៅរកនយោបាយអំណាចបែបប្រពៃណី ការពង្រីកទឹកដីរបស់ប្រទេស និងការគ្រប់គ្រងអឌ្ឍគោលខាងលិច លោក នឹងអាចដោះស្រាយបញ្ហាជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ចផងដែរ ពីព្រោះប្រេងរបស់វេណេស៊ុយអេឡា និងធនធានរបស់ Greenland អាចធានាបាននូវសុវត្ថិភាពនៃមូលបត្ររតនាគារសហរដ្ឋអាមេរិក៕


ដោយ៖ ពេជ្រ
