ដើម្បីថែរក្សាទឹកកសិន្ធុ ក្នុងតំបន់រមណីយដ្ឋានអង្គរ មើលទៅមានភាពស្រស់ស្អាត ជាទីគយគនរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប្រចាំក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់សម្អាតសារាយ ចក ស្មៅ និងស្លែជាដើម ចេញពីក្នុងកសិន្ធុ ដើម្បីថែរក្សាសោភ័ណភាពបរិស្ថាន អនាម័យកាន់តែមានភាពស្រស់ស្អាតជាប្រចាំទាំងក្នុងទឹក និងលើដី៕





