កីឡាករ Charlie Scott របស់ក្លិបបាល់ទាត់បឹងកេតបានបង្ហាញនូវកាថ្លែងអំណរគុណដល់មន្ទីរពេទ្យគន្ធបុប្ផារនៅក្នុងបណ្តាញសង្គម Facebook របស់ខ្លួននៅក្នុងអត្ថន័យដ៏រំជួលចិត្តទៅកាន់មន្ទីរពេទ្យចំពោះការយកចិត្តទុកដាក់និងការមើលថែរប្រកបដោយវិជ្ជាជីវៈ ខណៈដែលកូនស្រីរបស់ខ្លួនបានសម្រាកនៅទីនោះអស់រយៈពេល១៤ថ្ងៃ ។
សារក្នុងបណ្តាញសង្គម Facebook របស់កីឡាករ Charlie Scott បាននិយាយថា កូនស្រីរបស់គាត់ បានចំណាយពេល «១៤ យប់» នៅមន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីព្យាបាលជំងឺ ហើយ ក្រុមគ្រូពេទ្យបានមើលថែយកចិត្តទុកដាក់មែនទែនដែលធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានភាពកក់ក្តៅ។
គាត់ ក៏បានបង្ហាញការសប្បាយចិត្តដែលកាលពីម្សិលមិញ គាត់បានទៅដល់មន្ទីរពេទ្យម្តងទៀត បន្ទាប់ពីក្លិបបឹងកេតបានរៀបចំកម្មវិធីចុះទៅផ្ទាល់ដើម្បីចែកតុក្កតាដល់ប្អូនៗនៅទីនោះ៕


