ត្រាំ ប្រកាសយកពន្ធ ២៥ភាគរយ ពីប្រទេសដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។

យោងតាមលោក បានលើកឡើថា ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធ ២៥ ភាគរយលើអាជីវកម្មណាមួយ និងទាំងអស់ដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិក។

មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា នេះជាការសម្រេចចិត្តចុងក្រោយ និងច្បាស់លាស់ ហើយប្រសិទ្ធភាពភ្លាមៗ ។

គួរបញ្ជាក់ថា នេះជាការប្រកាសចុងក្រោយរបស់លោក ត្រាំ បន្ទាប់ពីភាពចលាចលកំពុងផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសម្លាប់បាតុករ និងមន្ត្រីសន្តិសុខជាង ៥០០ នាក់ ៕

     ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment