ផ្ទុះមីនតោននៅស្រុកសំពៅលូន បណ្តាលឲ្យរថយន្តកែច្នៃដឹកដំទ្បូង​មីខូ​ច​ខាតយ៉ាងដំណំ

ខេត្តបាត់ដំបង៖ បុរសម្នាក់ខណៈពេលកំពុងបើករថយន្តច្នៃដឹកដំឡូងមីចេញពីចំការ ក៏បានកិនប៉ះលើមីនតោនបណ្តាលអោយផ្ទុះលាន់ដូចរន្ទះនៅវេលាម៉ោង ១៧និង០៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក កែប គួន អាយុ ៤៣ឆ្នាំ ជាម្ចាស់ចំការ ហើយក៏ជាជនរងគ្រោះ​បានរៀបរាប់ថា នៅមុនពេលកើតហេតុរូបគាត់បានលើកដំឡូងមីក្រៀមដាក់លើរថយន្តច្នៃរួចបានបើកចេញពីចំការ ភ្លាមៗនោះក៏ស្រាប់តែជាន់ប៉ះមីនតោនផ្ទុះឡើងបណ្តាល​ឱ្យប៉ើងធ្លាក់ពីលើឡាន តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស គឺគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment