លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នេះបានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ។
នាឱកាសនេះដែរ លោករដ្ឋមន្ត្រីក៏បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ព្រមទាំងផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្ត ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕







