សេតវិមាន ថាជម្រើសយោធាប្រឆាំងហ្គ្រីនឡែននៅតែចាំបាច់ ទោះអឺរ៉ុបមិនពេញចិត្តក៏ដោយ

សេតវិមាន បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នៅតែជ្រើសយកការប្រើប្រាស់កម្លាំងយោធាជាជម្រើសទីមួយ ក្នុងការដាក់សម្ពាធលើកោះហ្គ្រីនឡែន ទោះបីជាមេដឹកនាំអឺរ៉ុបមួយចំនួន ជំទាស់នឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ត្រាំ បានបង្ហាញពីជំហរស្វែងរកការដណ្តើមយកកោះហ្គ្រីនឡែន ដែលជាកោះធំបំផុតរបស់ពិភពលោក ដោយអះអាងថាជាទឹកដីអាមេរិក។

លោក បានបង្ហើបពីគំនិតនៃការទិញកោះហ្គ្រីនឡែន ដែលជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក ចាប់តាំងពីឡើងកាន់តំណែង។

បន្ទាប់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍នេះ នៅក្នុងប្រទេសវេណេស៊ុយអេឡា កោះនេះ ត្រូវបានគេចាប់ទុកថាជាគោលដៅបន្ទាប់របស់លោក ត្រាំ ក្នុងការតាមប្រមាញ់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment