ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines និងក្រុមហ៊ុនអាកាសចរណ៍ Ajet បានរាយការណ៍ថា ជើងហោះហើរជាង ១០០ ត្រូវបានលុបចោលនៅក្នុងប្រទេសទួរគី នៅថ្ងៃទី ១ ខែមករា ដោយសារតែព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងនៅតំបន់កណ្តាល និងខាងកើតនៃប្រទេស។

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានលុបចោលជើងហោះហើរចំនួន ៥០ ជើង ក្នុងនោះ AJet ៦៤ ជើង។ ជើងហោះហើរដែលត្រូវបានលុបចោលស្ទើរតែទាំងអស់គឺជាជើងហោះហើរក្នុងស្រុក។
រដ្ឋាភិបាល ក៏បានព្រមានអំពីការធ្លាក់ចុះនៃអាកាសធាតុនៅក្នុងតំបន់សមុទ្រ Marmara នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ ព្រិលធ្លាក់ត្រូវបានគេរំពឹងថានឹងបន្តធ្លាក់នៅក្នុងទីក្រុងធំៗនៅយប់ថ្ងៃទី ១ ខែមករា។
នៅថ្ងៃចូលឆ្នាំថ្មី តំបន់ចំនួន ៤២ ក្នុងចំណោម ៨១ បានប្រកាសគ្រោះថ្នាក់អាកាសធាតុពណ៌លឿង។ អគ្គនាយកដ្ឋានឧតុនិយមព្យាករណ៍ពីព្រិលធ្លាក់ ខ្យល់បក់ខ្លាំងនៅក្នុងតំបន់សំខាន់នៃប្រទេស និងព្យុះនៅតំបន់សមុទ្រខ្មៅ៕

ដោយ៖ ពេជ្រ
