ទូកដឹកគ្រឿងញៀនត្រូវខ្ទេចនៅមហាសមុទ្រប៉ាស៊ីហ្វិកក្រោមស្នាដៃអាមេរិក ស្លាប់មនុស្ស ២នាក់

បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក ធ្វើការវាយប្រហារលើទូកមួយគ្រឿងដែលត្រូវបានចោទប្រកាន់ថាដឹកគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍ បន្ថែមថា ស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថាទូកនេះ ធ្វើដំណើរតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់នៅភាគខាងកើតប៉ាស៊ីហ្វិក ក្នុងគោលបំណងចូលរួមប្រតិបត្តិការជួញដូរគ្រឿងញៀន។

ភេរវករគ្រឿងញៀនប្រុស ២ នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារមួយនេះ។

ក្រុមការងាររួម Southern Spear ក្រោមការដឹកនាំរបស់ប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth ជាអ្នកធ្វើការលើរឿងនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment