ឧត្តរមានជ័យ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ទិដ្ឋភាពទូទៅនៅជំរំភៀសសឹកបាត់ថ្កៅ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលស្ថិតក្នុងវត្តពុទ្ធិជោតមហាវន្តតារៈបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរដែនដីរៀបចំជាកន្លែងស្នាក់នៅបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋជនភៀសសឹកដែលស្ថិតនៅតំបន់មានហានិភ័យខ្ពស់ ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាននៅឡើយ។
យោងតាមចំណុចទី៤ នៃសេចក្តីប្រកាសរួម ភាគីកម្ពុជា-ថៃបានឯកភាពអនុញ្ញាតឱ្យប្រជាជនភៀសសឹកទាំងអស់ វិលត្រឡប់ទៅលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ដែលពុំមានហានិភ័យខ្ពស់ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ។(AKP)








