ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍មួយថា លោក រំពឹងថានឹងជួបជជែកជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្ល៉ឌីមៀ ពូទីន ឆាប់ៗនេះ ដោយបង្ហាញពីក្តីសង្ឃឹមថា ការសន្ទនានឹងដំណើរការទៅដោយរលូន។

មេដឹកនាំអាមេរិករូបនេះ ក៏បាននិយាយផងដែរថា លោក រំពឹងថា វិមានក្រឹមឡាំង និងលោក ពូទីន នឹងសម្រេចចិត្តបើកភ្លើងខៀវ សម្រាប់កិច្ចពិភាក្សានេះ ខណៈដែល លោក នឹងជួបជាមួយលោក Vladimir Zelensky នៅថ្ងៃអាទិត្យនេះ។
លោក ត្រាំ ក៏សង្ឃឹមថា ដំណើរការពិភាក្សាជាមួយមេដឹកនាំទាំងជាមួយលោក Zelensky និងលោក ពូទីន នឹងរលូន តាមការគ្រោងទុកផងដែរ។
កាលពីថ្ងៃសុក្រ លោក Zelensky រំពឹងថានឹងពិភាក្សាអំពីទឹកដី រួមទាំងការដកកងទ័ពអ៊ុយក្រែនចេញពី Donbass និងការប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) នៅក្នុងកិច្ចប្រជុំជាមួយលោក ត្រាំ នៅរដ្ឋ Florida នៅថ្ងៃទី ២៨ ខែធ្នូ នេះផងដែរ៕

ដោយ៖ ពេជ្រ
