ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ពលបាលទោ ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅសមរភូមិមុខតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ហើយត្រូវបានក្រុមគ្រួសារធ្វើបុណ្យ នៅភូមិតាហើយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកពលបាលទោ ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិប្រយុទ្ធ រវាងកងទ័ពកម្ពុជា-ថៃនៅសមរភូមិមុខតំបន់អានសេះ ខេត្តព្រះវិហារ។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ ថ្នាក់ដឹកនាំខេត្តរតនគិរី បានសម្តែងនូវការសោកស្តាយ អាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។
មរណភាពរបស់ លោកពលបាលទោ ង៉ ក្រូច ពលី គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុម គ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការ ឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
សូមដួងវិញ្ញាណក្ខន្ធរបស់ លោក ពលបាលទោ ង៉ ក្រូច បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំទាំងអស់គ្នា នឹងចង់ចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់ លោកក្នុងក្រអៅបេះដូងជារៀងរហូត៕









