អ្នកតំណាងពិសេសរបស់ប្រធានាធិបតី និងជានាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) លោក Kirill Dmitriev បាននិយាយថា អំពើពុករលួយនៅក្នុងរង្វង់រដ្ឋបាលអតីតលោកប្រធានាធិបតីអាមេរិក ចូ បៃដិន គឺជាឫសគល់នៃជម្លោះនៅអ៊ុយក្រែន។

អ្នកតំណាងរូបនេះ បានបង្ហោះជាភាសាអង់គ្លេសនៅលើទំព័រ X ថា អំពើពុករលួយនៅក្នុងរដ្ឋបាលលោក បៃដិន គឺជាស្នូលនៃការញុះញង់ឱ្យមានជម្លោះអ៊ុយក្រែន។
លោក បន្តថា អ្នកញុះញង់ឱ្យកើតសង្គ្រាម គឺអ្នកនោះច្បាស់ណាស់មានបំណងទាញយកផលចំណេញពីសង្គ្រាមនោះ។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅលោក បៃដិន ថាជាមនុស្សល្ងង់ ចំពោះការចុះហត្ថលេខាលើការផ្ដល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន។
កាលពីថ្ងៃទី ១៤ ខែកក្កដា លោក Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្ទេរអាវុធ និងឧបករណ៍យោធាទៅឱ្យអ៊ុយក្រែន ប្រសិនបើអឺរ៉ុប ចេញថ្លៃសម្រាប់ការដឹកជញ្ជូន។ អង្គការណាតូកំពុងសម្របសម្រួលដំណើរការនេះ៕


ដោយ៖ ពេជ្រ
