អាមេរិក ឆ្មក់កម្ទេចបានទូកមួយគ្រឿងទៀតហើយនៅមហាសមុទ្រប៉ាស៊ីហ្វិក

មន្ទីរបញ្ចកោណ បានឱ្យដឹងថា កងកម្លាំងអាមេរិក ធ្វើការវាយប្រហារលើទូកតូចមួយគ្រឿងបន្ថែម ដែលចោទប្រកាន់ថាជួញដូរគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណ បានបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ផ្ដល់ដំណឹងថាទូកតូចមួយគ្រឿងនោះធ្វើដំណើរតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។

ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយកងកម្លាំងពិសេសរួម Southern Spear ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Pete Hegseth ដោយសម្លាប់មនុស្សម្នាក់។

គួរបញ្ជាក់ថា នេះជាផ្នែកនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក នៅដែនសមុទ្រជុំវិញជាពិសេសមកពីវេណេស៊ុយអេឡា ៕   

   ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment