ការស៊ើបអង្កេតកំពុងដំណើរការ បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវនៅក្នុងហាងលក់ស្រាមួយកន្លែងនៅអាហ្វ្រិកខាងត្បូង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់ស្លាប់ និង ១០ នាក់ ផ្សេងទៀតរងរបួស។

ប៉ូលីស បាននិយាយថា បុរស ៧ នាក់ និងស្ត្រី ២ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណប្រហែល ១២ នាក់ ជិះរថយន្តពីរគ្រឿង បើកការបាញ់ប្រហារនៅតំបន់ Bekkersdal ជិតទីក្រុង Johannesburg ។
ប៉ូលីស បានបន្ថែមថា ការបាញ់ប្រហារនេះ កើតឡើងនៅម៉ោងប្រហែល ០១ យប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យ។
អាហ្វ្រិកខាងត្បូង មានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅលើពិភពលោក។ យោងតាមតួលេខរបស់ប៉ូលីស មនុស្សចំនួន ៦៣ នាក់ ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃជាមធ្យមរវាងខែមេសា និងខែកញ្ញាឆ្នាំនេះ៕


ដោយ៖ ពេជ្រ
