បន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទិដ្ឋភាពនៃសាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋនៅច្រកទ្វារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតយ៉ាងដំណំពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយទាហានឈ្លានពានថៃកាលពីពេលថ្មីៗនេះ។
សូមរម្លឹកថា ថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះ F-16 លើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាក្នុងដែនអធិបតេយ្យភាពកម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន។ល។ ដែលបណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង។(AKP)






