ម៉ាឌូរ៉ូ  អរគុណរុស្ស៊ីដែលតែងតែឈរខាងខ្លួនប្រឆាំងទង្វើឈ្លានពាន ស្របពេលអឺរ៉ុប គ្មានប្រតិកម្ម

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ថ្លែងអំណររុស្ស៊ី សម្រាប់ការថ្កោលទោសសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសលោក។

លោក ម៉ាឌូរ៉ូ បានសរសេរនៅលើ Telegram ថា ក្នុងនាមប្រធានាធិបតី យើងសូមថ្លែងអំណរគុណដល់រុស្ស៊ីចំពោះសេចក្តីថ្លែងការណ៍ដ៏មោះមុតដែលថ្កោលទោសសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិកដែលគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនយើង។

យោងតាមអ្នកការទូតជាន់ខ្ពស់វេណេស៊ុយអេឡា បានលើកឡើងថា មហិច្ឆតាកាន់កាប់តំបន់ការ៉ាប៊ីនរបស់អាមេរិក កំពុងកើនឡើង ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងរំលោភលើតំបន់សន្តិភាពដែលបានប្រកាសនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីនក្នុងឆ្នាំ ២០១៤។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយ កាលពីថ្ងៃពុធថា សកម្មភាពរបស់រដ្ឋបាលសហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាប៊ីន ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយប្រទេសស្ទើរតែទាំងអស់ ខណៈដែលអឺរ៉ុប មិនមានប្រតិកម្មលើបញ្ហានេះទាល់តែសោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment