លោកស្នងការនគរបាលខេត្តរតនគិរី បានទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកក្នុងការគាំទ្រនិងផ្តល់ជូនដល់វីរ:កកងទ័ពនៅសមរភូមិជួរមុខនិងពលរដ្ឋជនភៀសសឹក

ខេត្តរតនគិរី÷ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំពិធីទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកក្នុងការគាំទ្រដល់វីរៈកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធតតាំងជាមួយនិងខ្មាំងសត្រូវ ចោរឈ្លានពានសៀមយកទឹកដីកម្ពុជាយើង រួមទាំងប្រជាពលរដ្ឋជនភៀសសឹកពីសង្គ្រាមឈ្លានពាន.! កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី។

លោកឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ​នគរបាលខេត្តរតនគិរី និងសហការីមានសេចក្តីសោមនស្សរីករាយចំពោះសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ​ និងបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់សប្បុរសជនទាំងអស់នៅក្នុងខេត្តរតនគីរី ឲ្យជួបប្រទះតែនិងពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ​ ដោយប្រកបតែនិងសុភមង្គល។

ហើយយើងទាំងអស់គ្នាដែលនៅសមរភូមិជួរក្រោយ និងគាំទ្រដល់កងកម្លាំងដែលកំពុងតតាំងជាមួយនិងចោរឈ្លានពានសៀម នៅសមរភូមិជួរមុខ សូមឲ្យវីរៈទ័ពជួរមុខរបស់យើងឲ្យជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើនឲ្យឈ្នះមារសត្រូវដែលមកឈ្លានពានទឹកដីរបស់យើងឲ្យបានជ័យជំនះ៕

Written by 

Related posts

Leave a Comment