លោក នេត្រ ភក្ត្រា ៖ តាមរយៈសារព័ត៌មាន CNN កម្ពុជាបាននាំសំទ្បេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហោះសារដោយមានខ្លឹមសារទាំងស្រុងថា៖ តាមរយៈសារព័ត៌មាន CNN, កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។ យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា៕

Written by 

Related posts

Leave a Comment