តាកែវ ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ នាយទាហាន នាយទាហារង នៃកងរាជអាវុធហត្ថខេត្តតាកែវ ចូលរួមពិធី គោរពវិញ្ញាណក្ខន្ធ ដង្ហែរ និងបូជាសព លោកអនុសេនីយ៍ត្រី ដុស សំណាង វីរយុទ្ធជន ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ នៅតំបន់ប្រសាទតាក្របី ខេត្តឧត្តរមានជ័យ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ។ លោកឧត្តមសេនីយ៍សេង មហា មេបញ្ជាការខេត្ត បាននាំយកថវិកាចំនួន ១.០០០.០០០រៀល និងថវិកាក្រុមការងារចុះជួយមូលដ្ឋានឃុំសោម ចំនួន ១,៤៥០,០០០រៀល(សរុបថវិកា ២.៤៥០.០០០រៀល) អង្ក ១០០គីឡូក្រាម.ទឹកសុទ្ធ ៥កេស.ទឹកក្រូច ៥កេស.ទឹកសុីវ ៥យួរ.ទឹកត្រី ៥យួរ ។
សពរបស់លោកអនុសេនីយ៍ត្រី ដុស សំណាង ត្រូវបានធ្វើបុណ្យទក្ខិណានុ ប្ប ទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណវត្តស្រះស្រង់ ស្ថិតក្នុងភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ៕តាកែវ






