ភាពយន្តឯកសាររឿង «សំឡេងរបស់អ្នក» ចាក់បញ្ចាំងនៅតួកគី

ភាពយន្តឯកសាររឿង «សំឡេងរបស់អ្នក (HOTLINE BEIJING)»  ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើពិធីចាក់បញ្ចាំងនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី ១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់។ សមាជិករដ្ឋសភាតួកគី ប្រធានសហគមន៍អ្នកមានកម្មសិទ្ធិបញ្ញាលើវណ្ណកម្មភាពយន្តនិងទូរទស្សន៍តួកគី និងឥស្សរជននៃមជ្ឈដ្ឋានភាពយន្តនិងទូរទស្សន៍  វប្បធម៌និងសិល្បៈតួកគីបានចូលរួមសកម្មភាពនិងទស្សនាភាពយន្ត។

ភាពយន្តឯកសារររឿង «សំឡេងរបស់អ្នក»  ថតដោយក្រុមហ៊ុនផលិតភាពយន្តឯកសារព័ត៌មានមជ្ឈិមចិនដែលជាស្ថាប័នក្រោមឱវាទនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលផ្តោតលើបញ្ហាដែលមានចរិតលក្ខណៈរួមស្តីពីអភិបាលកិច្ចទីក្រុងទ្រង់ទ្រាយធំលើពិភពលោក តាមរយៈHotline  12345 ដែលជាលេខទូរស័ព្ទផ្តល់សេវាសាធារណៈទាន់ពេលនៃក្រុងប៉េកាំង  ព្រមទាំងរៀបរាប់ពីរឿងពិតជាច្រើន ដើម្បីបង្ហាញថាតើទីក្រុងខ្នាតធំត្រូវឆ្លើយតបសំណូមពររបស់អ្នកក្រុងដោយរបៀបណា និងចាត់ចែងធនធានបែបណាដើម្បីជំរុញការដោះស្រាយបញ្ហា ដែលបានបង្ហាញនូវលទ្ធផលនៃការអនុវត្តគំនិតអភិបាលកិច្ចទីក្រុងក្នុងសម័យបច្ចុប្បន្នរបស់ចិនដែលតម្កល់ទុកប្រជាជនជាស្នូល៕

Written by 

Related posts

Leave a Comment