(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត។
ក្រសួងការពារជាតិកម្ពុជា បានចាត់ទុក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ផងដែរថា «គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។
កម្ពុជាទាមទារឱ្យបណ្តាញសារព័ត៌មានថៃទាំងផ្លូវការនិងក្រៅផ្លូវការបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅដើម្បីបំភាន់បោកប្រាស់សារធារណៈជាពិសេសេប្រជាជនថៃ ដើម្បីមួលបង្កាច់ លាបព័ណ៌ប្រទេសកម្ពុជា ក្នុងគោលដៅសម្រេចមហិច្ឆិតាពង្រីកសមរភូមិ៕(FN)







