យោធាថៃបាញ់ប្រហារធ្វើឱ្យវត្តគិរីមង្គលអូរស្មាច់ខូចខាតយ៉ាងធ្ងន់ធ្ងរ

កម្លាំងយោធាឈ្លានពានរបស់ប្រទេសថៃបានបាញ់ប្រហារធ្វើឲ្យវត្តគិរីមង្គលអូរស្មាច់រងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហោះសារលើហ្វេសប៊ុកថា៖នេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលយោធាថៃបានប្រព្រឹត្តក្នុងពេលដែលខ្លួនបាននិងកំពុងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ លោកបានបន្ដថា សកម្មភាពនេះមិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនក្នុងភូមិទេ ប៉ុន្តែពួកគេក៏បានបំផ្លាញវត្តនានា ដែលជាផ្នែកមួយនៃមរតកសាសនាបូព៌ា នៃប្រទេសកម្ពុជា៕

Written by 

Related posts

Leave a Comment