ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺជាតំណាងតែម្នាក់គត់របស់ភាគីអ៊ុយក្រែន ដែលមិនពេញចិត្តនឹងផែនការដោះស្រាយជម្លោះដែលស្នើឡើង ដោយទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ បានឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅសេតវិមានថា ខ្ញុំគិតថាយើងជិតស្និទ្ធនឹងរុស្ស៊ីខ្លាំងណាស់ មិនថាក្នុងកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងណាមួយនោះទេ។
លោក បានបន្ថែមថា ខ្ញុំក៏គិតថាប្រជាជនអ៊ុយក្រែន ក៏ពេញចិត្តនឹងការសម្រេចណាមួយរបស់អាមេរិកខ្លាំងដូចគ្នា ប៉ុន្តែមេដឹកនាំពួកគេ លោក ហ្សេលេនស្គី នៅតែបង្ហាញពីការខកចិត្តនឹងកិច្ចព្រមព្រៀងជាច្រើនលើកច្រើនសារ។

ទោះជាយ៉ាងណា លោក ត្រាំ ជឿថា ចំណុចមួយចំនួននៃផែនការសន្តិភាព ពាក់ព័ន្ធនឹងរឿងទឹកដី អាចជាភាពស្មុគស្មាញបន្តិចសម្រាប់លោក ហ្សេលេនស្គី ប៉ុន្តែវារឿងដែលជៀសមិនផុត។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ចេញនូវផែនការសន្តិភាព ២៨ ចំណុច ដែលតម្រូវឱ្យភាគីទាំង ២ យល់ព្រម ខណៈកិច្ចព្រមព្រៀងនោះគឺអ៊ុយក្រែនយល់ថាខ្លួនត្រូវធ្វើសម្បទានទឹកដីធ្ងន់ធ្ងរ៕

ដោយ៖ ពេជ្រ
