អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្ស ៨ នាក់ស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះអគារលំនៅដ្ឋានមួយកន្លែង កាលពីយប់ថ្ងៃអង្គារនៅទីក្រុងសានទូ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ បញ្ជាក់ថា អគ្គីភ័យបានឆាបឆេះនៅម៉ោង ៩ និង ២១ នាទីយប់ ថ្ងៃអង្គារ។
អគ្គីភ័យនេះ បានឆក់យកជីវិតមនុស្ស ៨ នាក់ និងរបួស ៤ នាក់ ដោយអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
មូលហេតុដែលបង្កឱ្យមានអគ្គីភ័យ កំពុងស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ៕

ដោយ៖ ពេជ្រ
