ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថាប្រទេសថៃ និងប្រទេសកម្ពុជា គោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែន ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន។
យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក ត្រាំ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា លោកប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលថៃ និងកម្ពុជា គោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជម្លោះនេះ។
ប្រទេសថៃ បានបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជាមុន កាលពីព្រឹកថ្ងៃចន្ទ ដែលធ្វើឱ្យជនស៊ីវិលជាច្រើននាក់បង្ខំចិត្តត្រូវភៀសខ្លួន៕





ដោយ៖ ពេជ្រ
