ឆេះក្លឹបរាត្រីនៅឥណ្ឌា សម្លាប់បុគ្គលិក និងភ្ញៀវ ២៥នាក់

មន្ត្រីមូលដ្ឋាន បាននិយាយថា ក្លឹបរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងតំបន់ឆ្នេរសមុទ្រ Goa ប្រទេសឥណ្ឌា ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសម្លាប់មនុស្សចំនួន ២៥ នាក់។

ការវាយតម្លៃបឋមដោយមន្ត្រីប៉ូលិស បានឱ្យដឹងថា បណ្ដាលមកពីផ្ទុះធុងហ្គាស ប៉ុន្តែបុគ្គលិក អះអាងកាលពីថ្ងៃអាទិត្យថា មុនពេលកើតហេតុ មានការបាញ់កាំជ្រួចក្នុងក្លឹប ដោយសន្មតថាអាចជាមូលហេតុនៃអគ្គីភ័យ។

ប៉ូលិស បានបញ្ជាក់ថា សមាជិកមួយគ្រួសារមកពី Delhi និងបុគ្គលិក ២១នាក់ស្លាប់ ក្នុងអគ្គីភ័យឆាបឆេះក្លឹបរាត្រីដែលមានទីតាំងនៅជិតឆ្នេរដ៏ពេញនិយមមួយនេះ។

ទោះជាយ៉ាងណា មនុស្ស ៤នាក់ ត្រូវបានចាប់ខ្លួន រួមទាំងម្ចាស់ក្លឹបរាត្រីផងដែរ៕       

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment