អាមេរិកត្រៀម៖ មេបញ្ជាការ អួតថាឆ្នាំនេះយន្តហោះធុនស្រាលជិត ៣០គ្រឿង ហោះមិនផុតវេណេស៊ុយអេឡាទេ

លោក Domingo Hernandez Larez ប្រធានបញ្ជាការប្រតិបត្តិការយុទ្ធសាស្ត្រកងទ័ពវេណេស៊ុយអេឡា បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសវេណេស៊ុយអេឡា បានស្ទាក់ចាប់យន្តហោះធុនស្រាលចំនួន ២៨ គ្រឿង ដែលរំលោភលើដែនអាកាសរបស់ប្រទេស នៅឆ្នាំនេះ។

លោក បានលើកឡើងថា យន្តហោះ Cessna 310 ម៉ាស៊ីនពីរ ដែលចូលក្នុងដែនអាកាសវេណេស៊ុយអេឡានៅភាគខាងកើតនៃរដ្ឋ Bolivar ត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំង F-16 ចំនួន ៣ គ្រឿង។

យោងតាមមេបញ្ជាការរូបនេះ បន្តថា យន្តហោះធុនស្រាល Cessna 310 នេះជាគ្រឿងទី ២៨ ដែលត្រូវបានស្ទាក់ចាប់នៅឆ្នាំនេះ និងជាលើកទី ៤១៩ ចាប់តាំងពីឆ្នាំ ២០១៣។

លោក ក៏បានសង្កត់ធ្ងន់ថា វេណេស៊ុយអេឡាគឺជាប្រទេសដែលមានសន្តិភាព សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ច្បាប់ និងយុត្តិធម៌ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនជារៀងរាល់ថ្ងៃ។ យើងមិនផលិត កែច្នៃ ឬប្រើប្រាស់គ្រឿងញៀនទេ លើសពីនេះ យើងមិនដែលផ្ថល់ឱកាសភេរវកម្មគ្រឿងញៀនឆ្លងដែននោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment