បែកធ្លាយ៖ ម្ចាស់ភ្លើង LED ក្នុងពិធីបើកស៊ីហ្គេមនៅថៃ បង្ហោះហ្វេសបុកថា មិនទាន់ឱ្យថ្លៃកក់

ម្ចាស់គណនីហ្វេសបុក ឈ្មោះ “Love Led” ដែលជាអ្នកទទួលបន្ទុកពិនិត្យ និងរៀបចំភ្លើង LED ក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី ៣៣ នៅក្នុងប្រទេសថៃ បានបង្ហោះសារដោយគោលបំណងទទូចឱ្យភាគីពាក់ព័ន្ធផ្ដល់ប្រាក់កក់សម្រាប់ការងាររបស់ខ្លួន។

គណនីនេះ បានបង្ហោះសារថា “ប្រាក់កក់សម្រាប់ភ្លើង LED ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ត្រូវតែទូទាត់ត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ៤ ខែធ្នូនេះ បើមិនដូច្នោះទេ ការងាររៀបចំដែលពាក់ព័ន្ធស៊ីហ្គេមនឹងត្រូវផ្អាក។”

គួរបញ្ជាក់ថា ពិធីបើកកីឡាស៊ីហ្គេម នឹងបើកជាផ្លូវការនៅថ្ងៃទី ០៩ ខែធ្នូ ខាងមុខ ប៉ុន្តែមានមតិរិះគន់ជាច្រើនពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និង

ការរៀបចំដែលបង្កើតជាបញ្ហាចោទមួយចំនួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment