ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី ហក់ឡើងកាន់តែច្រើន

មនុស្សយ៉ាងហោចណាស់ ៨៤៦នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងការបាក់ដីនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ខណៈដែលមនុស្ស ៥៤៧ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី។

ទីភ្នាក់ងារដដែល បានបន្ថែមថា មនុស្សប្រហែល ២៧០០នាក់ រងរបួសនៅក្នុងគ្រោះមហន្តរាយនេះ។ តួលេខដំបូង បង្ហាញថាចំនួនអ្នកស្លាប់មានជាង ៨០០ នាក់។

យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ី រាយការណ៍ថា គ្រោះមហន្តរាយនេះបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដែលវាយប្រហារតំបន់នេះអស់រយៈពេលជាងមួយសប្តាហ៍។ ការរអិលបាក់ដី បានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតមានភាពស្មុគស្មាញយ៉ាងខ្លាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment