គ្រួសារវីរកងទ័ពនិងគ្រួសារចាស់ជរាក្រីក្រ ៥គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី និងលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរជុំ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ ដល់គ្រួសារវីរកងទ័ព ៣គ្រួសារ និងចាស់ជរាក្រីក្រគ្មានទីពឹង ២គ្រួសារ សរុបចំនួន ៥គ្រួសារ ក្នុងនោះ៣គ្រួសាររស់នៅភូមិថារ៉ងស្វាយ និង២គ្រួសារទៀតរស់នៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន បាននាំយកប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ លោក ញ៉ែម សំអឿន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជារឿយៗសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមិនដែលប្រកាន់ជាតិសាសន៍ យសសក្ដិ ឬពណ៌សម្បុរអ្វីទេ។

បន្ទាប់ពីសំណេះសំណាលរួចលោកជំទាវបានជូនអំណោយមនុស្សធម៌ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ២យួរ ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕

Written by 

Related posts

Leave a Comment