ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) ពេលនេះបានរកឃើញក្រុមខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយរួមមាន៖ មន្ទីរ អយក ខេត្តកំពង់ចាម និង ឡាយអ៊ិនឃីង ខេត្តសៀមរាប។
មុនឡើងវគ្គនេះមន្ទីរ អយក ខេត្តកំពង់ចាម បានយកឈ្នះលើក្រុមការពារតំណែងឯកជើងចាស់សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដោយទាត់បាល់១១ម៉ែត្រកាត់ក្ដីក្នុងលទ្ធផល៤-៣ បន្ទាប់ពីការប្រកួតទាំង២ជើងបញ្ចប់ ដោយលទ្ធផល ២-២។
ចំណែក១គូទៀតក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប បានយកឈ្នះលើក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៣-២ បន្ទាប់ពីការប្រកួតជើងទី១ ក្រុមទាំង២បញ្ចប់ក្នុងលទ្ធផល ០-០។ ដូច្នេះមានន័យ មន្ទីរ អយក ខេត្តកំពង់ចាម និងជួបក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត ខណៈពេលវេលានិងទីតាំងប្រកួតយើងនឹងជម្រាបជូននៅពេលក្រោយ៕

