ដឹងតែកក្រើកហើយយប់នេះ! ព្រះខ័នរាជស្វាយរៀង ជួបជើងខ្លាំងម៉ាឡេស៊ី Johor ពាន Shopee Cup

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយ ជើងខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC (JDT) នៅក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 (ពូល B) នៅថ្ងៃព្រហស្សត៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ចាប់ពីម៉ោង ៧:០០ យប់តទៅ ។

នេះគឺជាជំនួបទី៣ នៃក្រុមទាំងពីរ ក្នុងពូលB នៃពានរង្វាន់ក្លឹបអាជីពកំពូលប្រចាំតំបន់អាស៊ាន ក្រោយពីក្លឹបយក្ស ម៉ាឡេស៊ី JDT កំពុងឈរនៅកំពូលតារាងប្រចាំពូល  ដោយប្រកួតបានពីរលើកឈ្នះទាំងពីរលើក ដោយប្រកួតទីមួយ យកឈ្នះ Lion City Sailor របស់សិង្ហបុរី ៣-១ និងប្រកួតទីពីរបន្តយកឈ្នះ បំបាក់ក្លិបលីគកំពូលថៃ Bangkok United លទ្ធផល ៤-០ មាន ៦ពិន្ទុពេញ។

ចំណែកឯ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់២ប្រកួត ដោយឈ្នះ ជើងឯកលីគមីយ៉ាន់ម៉ា Shan United ៣-០ និង បានចាញ់ ក្លិបវៀតណាម Nam Dinh FC ២-១ ដោយបច្ចុប្បន្ន កំពុងឈរលេខ២ក្នុងពូល។  នេះជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រក្នុងតំបន់ សូមរង់ចាំគាំទ្រក្លិបដំណាងកម្ពុជា ក្នុងការប្រកួតដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ៕

Written by 

Related posts

Leave a Comment