វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》បានប្រារព្ធធ្វើឡើងនៅក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា

នៅថ្ងៃទី១ ខែធ្នូតាមម៉ោងក្នុងតំបន់ វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》ដែលសហការរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបាលបោះពុម្ពផ្សាយភាសាបរទេសចិន និងស្ថានទូតចិនប្រចាំនៅប្រទេសកេនយ៉ា បានប្រារព្ធធ្វើឡើងនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា។ ឥស្សរជនចំនួនប្រហែល២០០រូប មកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងកេនយ៉ាបានចូលរួមក្នុងសកម្មភាពលើកនេះ។

ភ្ញៀវកិត្តិយសចិននិងអន្តរជាតិដែលចូលរួមវេទិកានេះបានថ្លែងថា សៀវភៅ《ស៊ី ជីនភីង៖អភបាលកិច្ចប្រទេសចិន》ភាគទី ៥ គឺមានខ្លឹមសារភ្ជាប់ជាមួយភាគទី ១ ទៅដល់ភាគទី៤ ដែលបានបង្ហាញពីខ្លឹមសារសំខាន់ៗនិងប្រព័ន្ធវិទ្យាសាស្ត្រនៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។ ស្នាដៃសៀវភៅមួយស៊េរីនេះនឹងជួយដល់សហគមន៍អន្តរជាតិឱ្យយល់ដឹងកាន់តែស៊ីជម្រៅពីសមិទ្ធផលនៃការអនុវត្តជាក់ស្តែង ក៏ដូចជាអត្ថន័យជាសកលនៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏មានអត្ថន័យសំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចដ៏ស៊ីជម្រៅរវាងចិននិងកេនយ៉ា រវាងចិននិងអាហ្រិ្វក ព្រមទាំងប្រមូលផ្តុំគំនិតឯកភាពរួមនៃប្រទេសសកលខាងត្បូង និងចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ៕

Written by 

Related posts

Leave a Comment