យោងតាមការបង្ហោះនៅលើផេកកីឡា Cam-Sport Official នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករបរទេសសំខាន់ៗរបស់ក្លឹប JOHOR ចំនួន៧រូបមិនមាន វត្តមានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានោះទេ ក្នុងការប្រកួតជាមួយក្លឹបព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពានរង្វាន់ Shopee Cup។
ប្រភពខាងលើថា កីឡាករទាំង៧នាក់នេះរបស់ក្លឹប JOHOR ប្រហែលជាអាចទុកជើងសម្រាប់ការប្រកួតជំនួបសំខាន់ជាមួយក្លឹប Shanghai Port FC របស់ចិន ក្នុងពានរង្វាន់ AFC Champions League នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ ស្របពេលប្រកួតពានរង្វាន់ Shopee Cup គឺដាក់កីឡាករបរទេសបានត្រឹម៧នាក់ប៉ុណ្ណោះ ដូច្នេះក្លឹប JOHOR អាចមានកីឡាករបរទេសគ្រប់គ្រាន់សម្រាប់ការប្រកួតជាមួយក្លឹបព្រះខ័នរាជស្វាយរៀងនៅថ្ងៃស្អែក៕

