ម៉ាឌូរ៉ូ ថាប្រជាជាតិវេណេស៊ុយអេឡាទាំងមូល ស៊ូប្ដូរផ្ដាច់ការពារប្រទេសពីការគំរាមកំហែង

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បាននិយាយ នៅក្នុងពិធីជួបជុំដ៏ធំមួយនៅទីក្រុងការ៉ាកាសថា ទាំងប្រជាជនវេណេស៊ុយអេឡា និងកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសាធារណរដ្ឋពីការគំរាមកំហែងរបស់ចក្រពត្តិនិយម។

លោកប្រធានាធិបតី បានលើកឡើងថា ការស្ទង់មតិសាធារណៈបង្ហាញថា ប្រជាជនវេណេស៊ុយអេឡា ៩៤ ភាគរយ ប្រឆាំងការគំរាមកំហែងដោយយោធារបស់ចក្រពត្តិនិយម ហើយប្ដេជ្ញាត្រៀមខ្លួនការពារមាតុភូមិ។

លោក បានសង្កត់ធ្ងន់ថា វេណេស៊ុយអេឡា មានគោលលទ្ធិការពារជាតិប្រកបដោយវិជ្ជាជីវៈផ្ទាល់ខ្លួន និងទាហានប្រដាប់អាវុធល្អចំនួន ២ សែននាក់ ត្រៀមខ្លួនការពារសន្តិភាព និងអធិបតេយ្យភាពប្រទេស។

លោក បានបន្ថែមថា មន្ត្រីប៉ូលីសចំនួន ២០០,០០០ នាក់ បម្រើការងារនៅក្នុងអង្គភាពអនុវត្តច្បាប់ផ្សេងៗ។

លោក ម៉ាឌូរ៉ូ ក៏បានកត់សម្គាល់ថា ប្រទេសនេះ បានស៊ូទ្រាំនឹងការដាក់សម្ពាធរយៈពេល ២២ សប្តាហ៍មកហើយ ប៉ុន្តែពេលនេះ ប្រជាជន ក្នុងឯកភាពស៊ីវិល យោធា និងប៉ូលីស ប្ដេជ្ញាត្រៀមខ្លួនការពារការកសាងប្រទេសវេណេស៊ុយអេឡា សេរី អធិបតេយ្យភាព និងសង្គមនិយម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment