ប្រធានសហព័ន្ធកីទ្បាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានបង្ហោះសារលើបណ្តាញហ្វេសប៊ុកផ្លូវការដោយលើកទ្បើងថា “ ខ្ញុំសម្រេចថានឹងដឹកនាំប្រជុំពិនិត្យលទ្ធផលឡើងវិញ នៃការប្រកួតរវាង អេ អាំម៉ារិនភូថង និង Mo Abdorahman ដោយផ្ទាល់នៅព្រឹកថ្ងៃច័ន្ទ ទោះបីពុំមានបណ្តឹងពីភាគីអ្នកចាញ់។ លោក បន្តថា ចៅក្រមដែលដាក់ពិន្ទុមិនត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនឹងទទួលរងការដាក់ពិន័យយ៉ាងតឹងរឹងបំផុត។

ការបង្ហោះសារបែបនោះធ្វើទ្បើងបន្ទាប់ពីការប្រកួតរវាង អេ អាំរីនភូថង និង Mo Abdorahman ដណ្តើមខ្សែក្រវ៉ាត់កាលពីយប់មិញនៅស្ថានីយ៍ទូរទស្សន៍ថោន ហើយអេ អាំរីនភូថង ជាអ្នកឈ្នះ ប៉ុន្តែអ្នកទស្សនាស្ទើរតែទាំងអស់បានផ្ទុះការរិះគន់ថាការដាក់ពិន្ទុះមិនប្រក្រកីនោះទេ ហើយអ្នកឈ្នះគួរតែ Mo Abdorahman ព្រោះថា អេ អាំរីន ដកថយពេញរេញ និងមិនមានសកម្មភាពវ៉ៃឲ្យសក្តិសមជាម្ចាស់ខ្សែក្រវ៉ាត់នោះទ្បើយ។ យ៉ាងណាក៏ដោយអាជ្ញាកណ្តាលទាំង៥ បានផ្តល់ពិន្ទុះ ឲ្យអេ អាំរីន ឈ្នះដោយមិនឯកច្ឆន្ទគឺ ៣ ទល់នឹង២ ៕

