មហាសន្និបាតលើកទី២និងកិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី

ដោយមានប្រទេសនិងអង្គការអន្តរជាតិសរុបចំនួន ២៦ ចូលរួមមហាសន្និបាតលើកទី២និងកិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។

មហាសន្និបាតនិងកិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈសំខាន់ចំនួន ៥គឺ ១.ការបង្កើតគណៈកម្មាធិការថ្មី ២.ការប្រកាសអំពីសមាជិកថ្មី ៣.ផែនការសកម្មភាពឆ្នាំ២០២៥-២០២៧ ៤.ការបោះឆ្នោះជ្រើសរើសប្រធានថ្មីនៃក្រុមប្រឹក្សា និង៥.ការផ្សព្វផ្សាយ Chongqing Consensus។

ចំពោះសន្និបាតនិងកិច្ចប្រជុំនេះ គណៈប្រតិភូដែលបានអញ្ជើញចូលរួមរួមមាន ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ ចូលរួមក្នុងនាមជាអគ្គលេខាធិការនៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការ ចូលរួមតំណាងកម្ពុជាក្នុងនាមជាប្រទេសសមាជិក លោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យានិងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក និងមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

សូមបញ្ជាក់ថា សព្វថ្ងៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីមានប្រទេសជាសមាជិកចំនួន ១៦ ប្រទេសអង្កេតការណ៍ចំនួន ៤ និងប្រទេសដៃគូចំនួន ៤៕

Written by 

Related posts

Leave a Comment